ដំណើរផ្សងព្រេងដែលមិនអាចបំភ្លេចបាននៅខេត្តសៀមរាប!
លោកអ្នកបានជាប់ឃុំខ្លួននៅក្នុងប្រាសាទព្រៃបុរាណមួយដោយពួកកុលសម្ព័ន្ធដើម អ្នករួមទាំងក្រុមរបស់លោកអ្នក ត្រូវតែដោះស្រាយអាថ៌កំបាំងនៃទំនាយអច្ឆរិយៈដើម្បីរត់គេចខ្លួន។ ព្រេងនិទានបានដំណាលថា គ្មាននរណាម្នាក់អាចចាកចេញផុតដោយមិនបើកអាថ៌កំបាំងរបស់វាទេ តែសូមប្រយ័ត្ន ស្តេចពស់លុកលុយវាយឆ្មក់រៀងរាល់រាត្រី។ តើអ្នកអាចដោះបណ្តាសារបស់វា ហើយរត់គេចទាន់ពេលវេលាឬទេ?
ប្រាសាទលាក់ខ្លួន គឺជាមជ្ឈមណ្ឌលសាលហ្គេមរត់គេច ដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប។ ជ្រមុជចូលទៅក្នុងពិភពនៃប្រាសាទអាថ៌កំបាំង ខណៈពេលស្វែងរកអាថ៌កំបាំងដែលកន្លែងទាំងនេះបានបើកបង្ហាញកាលពីអតីតកាល។
គេហទំព័រផ្លូវការរបស់ហ្គេមរត់គេចប្រាសាទលាក់ខ្លួនក្នុងខេត្តសៀមរាប
មានសំណួរខ្លះៗ អំពីហ្គេមរត់គេចប្រាសាទលាក់ខ្លួន សូមពិនិត្យមើល F.A.Q សំណួរសួរញឹកញាប់របស់យើង
ហ្គេមរត់គេចប្រាសាទលាក់ខ្លួន គឺជាដំណើរផ្សងព្រេងដ៏អស្ចារ្យ ដែលអ្នកលេងត្រូវចូលរួមសហការគ្នាដើម្បីដោះស្រាយល្បែងផ្គុំរូប ស្វែងរកតម្រុយដែលលាក់កំបាំង និងរត់គេចចេញពីប្រាសាទបុរាណអោយបានមុនពេលកំណត់។ វាជាបទពិសោធន៍ដ៏រំភើបមួយដែលស្ថិតនៅក្នុងបរិយាកាសដ៏អាថ៌កំបាំង បែបប្រាសាទបុរាណ ដែលត្រូវបានបំផុសគំនិតឡើងដោយប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃខេត្តសៀមរាប។
យើងសូមណែនាំលោកអ្នកអោយ ស្លៀកសំលៀកបំពាក់ដែលមានភាពងាយស្រួលក្នុងការផ្លាស់ទី ដែលអាចបត់បែន និងវារលូនក្រាបបានដោយភាពងាយស្រួល:)។ ព្រោះនេះជាហ្គេមរត់គេចខ្លួនតាមបែបប្រាសាទបុរាណនៅក្នុងព្រៃ ដូច្នេះសូមកុំមកជាមួយសម្លៀកបំពាក់មង្គលការ។ :)
ហ្គេមរត់គេចប្រាសាទលាក់ខ្លួន ត្រូវបានរចនាឡើងដើម្បីឱ្យមានការប្រកួតប្រជែង ប៉ុន្តែប្រកបដោយភាពរីករាយ ជាមួយនឹងកម្រិតលំបាកមធ្យម។ វាទាមទារអោយមានការសហការគ្នាជាក្រុម ជំនាញដោះស្រាយបញ្ហា នឹងការច្នៃប្រឌិត។ ប្រសិនបើលោកអ្នករីករាយនឹងការប្រកួតប្រជែងដ៏ល្អខាងផ្នែកខួរក្បាល នឹងដំណើរផ្សងព្រេង ដូច្នេះហ្គេមនេះគឺធ្វើឡើងសម្រាប់លោកអ្នក!
មិនតម្រូវឱ្យមានសមត្ថភាពកាយសម្បទាពិសេសណាមួយទេ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកចូលលេងដែលមាននូវពិការភាពរាងកាយ អាចមានការលំបាកខ្លះៗនៅក្នុងអំឡុងពេលលេង។
ដើម្បីធានាដល់លោកអ្នក និងក្រុមការងាររបស់យើងខ្ញុំអោយមាននូវបទពិសោធន៍ល្អៗ យើងខ្ញុំសូមណែនាំឱ្យលោកអ្នក ចូលមកលេងដោយស្មារតីភ្លឺស្វាង នឹងមិនមានសារធាតុស្រវឹងណាមួយក្នុងខ្លួន។
ពិនិត្យឡើងវិញ
ដាវី ខ្រុកគែត
ខ្ញុំដើរត្រាច់ចរឆ្លងកាត់វាលរហោស្ថានគ្រប់ទីកន្លែង ហើយតតាំងជាមួយសត្វសាហាវជាច្រើនដែលខ្ញុំជួបប្រទះ ប៉ុន្តែចំពោះហ្គេមរត់គេចរបស់ប្រាសាទលាក់ខ្លួននៅខេត្តសៀមរាបមួយនេះ បានធ្វើអោយខ្ញុំអេះក្បាលខ្លួនឯងទៅវិញ! អស់ពីបំប្លែងលេខកូដនិមិត្តសញ្ញាបុរាណ ត្រូវរត់គេចពីអន្ទាក់ ដែលមើលទៅដូចជាដាស់សត្វសិង្ហអោយភ្ញាក់ឡើង ប្រាសាទនេះគឺពិតជាមិនធម្មតាមែន។ ក្រុមប្រតិបត្តិការរបស់ខ្ញុំ រួមទាំងខ្ញុំផ្ទាល់ត្រូវតែឆ្លាតវៃជាងកន្លែងនេះទើបបាន បើមិនអញ្ចឹងទេគឺប្រថុយទៅនឹងការជាប់គាំងនៅទីនេះ។ វាមិនមែនជាការងាយស្រួលទេ ប៉ុន្តែដោយភាពក្លាហានតែបន្តិចបូករួមនិងការសហការជាក្រុមយ៉ាងខ្លាំងក្លា យើងបានសម្រេចវាទាន់ពេល! ប្រសិនបើលោកអ្នកកំពុងស្វែងរកដំណើរផ្សងព្រេងដែលសាកល្បងភាពវៃឆ្លាត និងភាពក្លាហានរបស់អ្នក នេះជាការប្រឈមមួយដែលសាកសមនិងសាកល្បងបំផុត។ -ដាវី ខ្រុកគែត
ឥណ្ឌាណា ចន៍
"ក្នុងនាមខ្ញុំជាអ្នកដែលចូលចិត្តចំណាយពេលដ៏សមហេតុផលរបស់ខ្ញុំក្នុងការគេចពីអន្ទាក់ និងដោះស្រាយប្រាស្នាបុរាណជាច្រើន ខ្ញុំបានគិតថាខ្ញុំនឹងអាចបញ្ចប់ហ្គេមនេះបានយ៉ាងងាយស្រួលបំផុតក្នុងមួយប៉ព្រិចភ្នែករបស់ខ្ញុំ នៅហ្គេមរត់គេចប្រាសាទលាក់ខ្លួនក្នុងខេត្តសៀមរាបនេះ ផ្ទុយទៅវិញប្រាសាទនេះបែរជាមានល្បិចកលមួយចំនួនបោកខ្ញុំបានទៅវិញ! រវាងការបម្លែងវត្ថុសម័យបុរាណកាល និងការគំរាមកំហែងនៃបណ្តាសានៅកន្លែងនេះ វាក្លាយជាការប្រណាំងប្រជែងជាមួយពេលវេលា។ ខ្ញុំនិងក្រុមរបស់ខ្ញុំ ស្ទើតែគេចខ្លួនមិនទាន់ គួរតែអរគុណដែលលើកនេះពស់មិនចឹក។ ប្រសិនបើអ្នកចង់ក្លាយជា ឥណ្ឌាណា ចន៍បន្ទាប់ ដំណើរផ្សងព្រេងមួយនេះពិតជានិងដាក់ទេពកោសល្យដែលអ្នកមានទាំងប៉ុន្មាននៅក្នុងការសាកល្បង!" -ឥណ្ឌាណា ចន៍
ដូរ៉ា អ្នកជំនាញរុករក
សួស្តី! ក្នុងនាមខ្ញុំជាអ្នកជំនាញរុករកម្នាក់ ខ្ញុំគិតថា ខ្ញុំអាចដោះស្រាយហ្គេមរត់គេចប្រាសាទលាក់ខ្លួននេះបានទាំងអស់។ ប៉ុន្តែខ្ញុំសុំប្រាប់អោយអ្នកទាំងអស់គ្នាដឹងថា ប្រាសាទនេះ បានធ្វើអោយខ្ញុំគាំងជាខ្លាំង! រវាងការដោះស្រាយប្រស្នាបុរាណ ហើយជៀសវាងការភ្ញាក់ផ្អើលដែលមិននឹកស្មានដល់មួយចំនួន។ ខ្ញុំនិងក្រុមរបស់ខ្ញុំបានប្រឹងប្រែងយ៉ាងចាស់ដៃដើម្បីរត់គេចរួច។ យើងស្ទើរតែធ្វើវាមិនទាន់ពេល ប៉ុន្តែដោយការខិតខំរួមគ្នាជាក្រុម ហើយប្រហែលជាសំណាងដល់ យើងក៏ធ្វើវាបាន! ខ្ញុំគួរតែនិយាយថា ទីបំផុត ខ្ញុំចូលចិត្តសត្វកញ្ជ្រោងជាងសត្វពស់។ ធ្វើការជ្រើសរើសក្រុមរបស់អ្នកប្រសិនបើអ្នកគិចថា អ្នកអាចកាន់កាប់ដំណើរផ្សងព្រេងមួយនេះ...ហើយកុំភ្លេចអាហារសម្រន់! ដូរ៉ា