បែបបទទំនាក់ទំនង
សូមពិនិត្យមើល F.A.Q (សំណួរសួរញឹក) របស់យើង ហើយធ្វើការទំនាក់ទំនងមកយើងប្រសិនបើចាំបាច់
ហ្គេមរត់គេចប្រាសាទលាក់ខ្លួន គឺជាដំណើរផ្សងព្រេងដ៏អស្ចារ្យ ដែលអ្នកលេងត្រូវចូលរួមសហការគ្នាដើម្បីដោះស្រាយល្បែងផ្គុំរូប ស្វែងរកតម្រុយដែលលាក់កំបាំង និងរត់គេចចេញពីប្រាសាទបុរាណអោយបានមុនពេលកំណត់។ វាជាបទពិសោធន៍ដ៏រំភើបមួយដែលស្ថិតនៅក្នុងបរិយាកាសដ៏អាថ៌កំបាំង បែបប្រាសាទបុរាណ ដែលត្រូវបានបំផុសគំនិតឡើងដោយប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃខេត្តសៀមរាប។
យើងសូមណែនាំលោកអ្នកអោយ ស្លៀកសំលៀកបំពាក់ដែលមានភាពងាយស្រួលក្នុងការផ្លាស់ទី ដែលអាចបត់បែន និងវារលូនក្រាបបានដោយភាពងាយស្រួល:)។ ព្រោះនេះជាហ្គេមរត់គេចខ្លួនតាមបែបប្រាសាទបុរាណនៅក្នុងព្រៃ ដូច្នេះសូមកុំមកជាមួយសម្លៀកបំពាក់មង្គលការ។ :)
ហ្គេមរត់គេចប្រាសាទលាក់ខ្លួន ត្រូវបានរចនាឡើងដើម្បីឱ្យមានការប្រកួតប្រជែង ប៉ុន្តែប្រកបដោយភាពរីករាយ ជាមួយនឹងកម្រិតលំបាកមធ្យម។ វាទាមទារអោយមានការសហការគ្នាជាក្រុម ជំនាញដោះស្រាយបញ្ហា នឹងការច្នៃប្រឌិត។ ប្រសិនបើលោកអ្នករីករាយនឹងការប្រកួតប្រជែងដ៏ល្អខាងផ្នែកខួរក្បាល នឹងដំណើរផ្សងព្រេង ដូច្នេះហ្គេមនេះគឺធ្វើឡើងសម្រាប់លោកអ្នក!
មិនតម្រូវឱ្យមានសមត្ថភាពកាយសម្បទាពិសេសណាមួយទេ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកចូលលេងដែលមាននូវពិការភាពរាងកាយ អាចមានការលំបាកខ្លះៗនៅក្នុងអំឡុងពេលលេង។
ដើម្បីធានាដល់លោកអ្នក និងក្រុមការងាររបស់យើងខ្ញុំអោយមាននូវបទពិសោធន៍ល្អៗ យើងខ្ញុំសូមណែនាំឱ្យលោកអ្នក ចូលមកលេងដោយស្មារតីភ្លឺស្វាង នឹងមិនមានសារធាតុស្រវឹងណាមួយក្នុងខ្លួន។
ជាអកុសល ហ្គេមរត់គេចប្រាសាទលាក់ខ្លួនរបស់យើងខ្ញុំគឺមិនមានផ្លូវដែលអាចចូលបានដោយប្រើរទេះរុញនោះទេ។
បាន! បន្ទប់ហ្កេមរត់គេចតែងតែត្រូវបានកក់ទុកជាឯកជនសម្រាប់ក្រុមនីមួយៗ។ នេះគឺជាជម្រើសដ៏ល្អសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ ឬក្រុមការងារសហការគ្នាជាក្រុម។
អ្នកអាចធ្វើការកក់យ៉ាងងាយស្រួលតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់វគ្គចូលលេងរបស់អ្នកតាមរយៈគេហទំព័ររបស់យើង។ ដោយគ្រាន់តែជ្រើសរើសពេលវេលា និងកាលបរិច្ឆេទដែលអ្នកពេញចិត្ត ហើយកក់កន្លែងរបស់អ្នក។ លោកអ្នកក៏អាចទាក់ទងមកយើងផ្ទាល់តាមរយះប្រព័ន្ធទូរស័ព្ទ សម្រាប់សំណើពិសេសណាមួយ។
អ្នកមិនចាំបាច់យកអ្វីមកជាមួយ ក្រៅពីភាពរីករាយរបស់អ្នកឡើយ! យើងផ្តល់អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់លេងហ្គេម។ យើងសូមណែនាំឱ្យស្លៀកសម្លៀកបំពាក់ និងស្បែកជើងដែលមានផាសុខភាពនឹងមានភាពងាយស្រួល ព្រោះអ្នកនឹងផ្លាស់ទីជុំវិញបន្ទប់។
ហ្គេមរត់គេចប្រាសាទលាក់ខ្លួន គឺសមរម្យសម្រាប់កុមារដែលមានអាយុចាប់ពី 7 ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណាក៏ដោយ កុមារដែលមានអាយុក្រោម 15ឆ្នាំ អាចត្រូវការការគ្រប់គ្រង និងជំនួយពីមនុស្សពេញវ័យអមមកជាមួយសម្រាប់ល្បែងផ្គុំរូបមួយចំនួន។ វាជាបទពិសោធន៍ដ៏រីករាយ និងរំភើបសម្រាប់សមាជិកគ្រួសារទាំងមូល!
មិនទាមទារអោយមានបទពិសោធន៍ជាមុនដើម្បីចូលលេងនោះឡើយ! ហ្គេមរបស់យើងត្រូវបានរចនាឡើងសម្រាប់អ្នកលេងដែលមានជំនាញគ្រប់កម្រិតទាំងអស់។ មិនថាជាអ្នកលេងលើកដំបូង ឬអ្នកជំនាញដែលមានបទពិសោធ៍ខាងហ្គេមរត់គេចនោះទេ លោកអ្នកនឹងរីករាយជាមួយល្បែងប្រឈមនឹងការប្រកួតប្រជែងមួយនេះ។
ហ្គេមរត់គេចនីមួយៗមានរយៈពេល 60នាទី ក្នុងអំឡុងពេលដែលអ្នក និងក្រុមរបស់អ្នកត្រូវដោះស្រាយល្បែងផ្គុំរូប ដើម្បីរត់គេចចេញពីប្រាសាទ។ យើងស្នើសុំអោយមានវត្ថមាន 15 នាទីមុនម៉ោងកំណត់នៃការចូលលេងរបស់អ្នក ដើម្បីធានាបាននូវបទពិសោធន៍ដ៏រលូន។
បន្ទប់ហ្គេមរត់គេចរបស់យើងត្រូវបានរចនាឡើងសម្រាប់ក្រុមដែលមានចំនួនអ្នកលេងចាប់ពី 2នាក់ ទៅ 6នាក់។ សម្រាប់ក្រុមដែលមានចំនួនច្រើនជាងនេះ យើងអាចផ្តល់ជូនបន្ទប់ហ្គេមផ្សេងគ្នា ឬអាចធ្វើការកំណត់វគ្គចូលលេងបន្តបន្ទាប់គ្នា។