Blog

ចំណងជើង៖ បទពិសោធន៍ហ្គេមរត់គេចខ្លួនដ៏រំភើបអស្ចារ្យ៖ ដំណើរចូលទៅក្នុងល្បែងផ្គុំរូប និងការផ្សងព្រេង

ប្រសិនបើអ្នកកំពុងស្វែងរកល្បែងកម្សាន្តដ៏គួរឱ្យរំភើប និងជំរុញប្រាជ្ញាស្មារតី ដែលធ្វើអោយចង្វាក់បេះដូងលោតញាប់ ហើយខួរក្បាលរបស់អ្នកធ្វើការបន្ថែមម៉ោងនោះ សូមកុំមើលរំលងទៅណាឆ្ងាយចេញពីបទពិសោធន៍នៃហ្គេមរត់គេចនោះឡើយ។ សាលហ្គេមរត់គេចបានកើនឡើងក្នុងប្រជាប្រិយភាពទូទាំងពិភពលោក ដោយផ្តល់ជូននូវការរួមបញ្ចូលគ្នាតែមួយគត់នៃដំណើរផ្សងព្រេង ការសហការងារជាក្រុម និងដំណោះស្រាយបញ្ហា។ មិនថាអ្នកទើបតែស្គាល់វាថ្មីថ្មោង ឬធ្លាប់មានបទពិសោធន៍ចូលចិត្តវាខ្លាំងនោះទេ នេះជាមូលហេតុដែលហ្គេមរត់គេចគួរតែស្ថិតនៅក្នុងបញ្ជីភារកិច្ចដែលត្រូវធ្វើរបស់អ្នក។

តើហ្គេមរត់គេចជាអ្វី?

ហ្គេមរត់គេច ដែលត្រូវបានគេស្គាល់ថាជាសាលបន្ទប់ហ្គេមរត់គេច គឺជាហ្គេមផ្សងព្រេងដែលអ្នកលេងត្រូវបាន "ចាក់សោ" ទុកនៅក្នុងបន្ទប់ហ្គេមដែលបានរចនាឡើងទៅតាមប្រធានបទនៃហ្គេម ហើយពួកគេត្រូវតែធ្វើការរួមគ្នាដើម្បីដោះស្រាយល្បែងផ្គុំរូប និងស្វែងរកតម្រុយដើម្បី "គេចចេញ" ក្នុងរយៈពេលកំណត់ ជាធម្មតា 60 នាទី។ ហ្គេមទាំងនេះជារឿយៗច្រើនតែមានដំណើររឿងដ៏អស្ចារ្យ ល្បែងផ្គុំរូបដ៏ស្មុគស្មាញ និងប្រធានបទជាច្រើន រាប់ចាប់ពីអាថ៌កំបាំង និងឈុតឆាកឧក្រិដ្ឋកម្ម រហូតដល់ការកំណត់បែបរវើរវាយស្រមើស្រមៃ និងប្រវត្តិសាស្ត្រ។ 

 

 

 

ដំណើររឿងដ៏អស្ចារ្យ៖ ឈានចូលទៅក្នុងពិភពមួយផ្សេងទៀត

ទិដ្ឋភាពមួយដ៏គួរឱ្យទាក់ទាញបំផុតនៃហ្គេមរត់គេចគឺការនិទានរឿងរបស់វា។ សាលបន្ទប់ហ្គេមរត់គេចភាគច្រើនផ្តល់នូវបរិយាកាសដែលមានប្រធានបទភ្ជាប់ជាមួយរឿងដែលបង្កើតឡើងដោយមានជំនាញទេពកោសល្យដ៏ប្រុងប្រយ័ត្នបំផុត។ អ្នក​ប្រហែល​ជា​កំពុង​ព្យាយាម​ទម្លុះ​ចេញ​ពី​គុក​ដ៏មានបច្ចេកវិទ្យា​ខ្ពស់ ដោះស្រាយការស៊ើប​អង្កេតដ៏​អាថ៌កំបាំង​ ឬ​ស្វែង​រក​កំណប់​ដែល​កប់បាត់​ក្នុង​ប្រាសាទ​បុរាណ។ នៅពេលអ្នកឈានជើងចូលទៅក្នុងហ្គេម អ្នកមិនគ្រាន់តែដោះស្រាយល្បែងផ្គុំរូបប៉ុណ្ណោះទេ - គឺអ្នកកំពុងតែរស់នៅក្នុងសាច់រឿងផ្ទាល់ ហើយអ្នកនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃដំណើរផ្សងព្រេងដែលត្រូវលាតត្រដាង។

ការសហការជាក្រុម៖ គន្លឹះដើម្បីឈានទៅរកជោគជ័យ

សាលបន្ទប់​ហ្គេមរត់គេច​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជា​បទពិសោធន៍​នៅក្នុងការរួមសហការគ្នា។ មិនថាអ្នកនៅជាមួយមិត្តភ័ក្តិ គ្រួសារ ឬមិត្តរួមការងារ ការធ្វើកិច្ចការរួមគ្នាគឺចាំបាច់ណាស់។ សមាជិកម្នាក់ៗនៅក្នុងក្រុមអាចនាំមកនូវជំនាញប្លែកៗពីគ្នាលើតុតែមួយ មិនថាជាការគិតប្រកបដោយភាពច្នៃប្រឌិត ការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត ឬសមត្ថភាពក្នុងការកំណត់តម្រុយផ្សេងៗ។ អ្នកនឹងត្រូវធ្វើការប្រាស្រ័យទាក់ទងគ្នាឱ្យបានច្បាស់លាស់ បែងចែកកិច្ចការប្រកបដោយប្រសិទ្ធភាព និងជឿជាក់គ្នាទៅវិញទៅមក ដើម្បីដោះស្រាយនូវប្រស្នា និងល្បែងផ្គុំរូបដែលស្ថិតលើផ្លូវរបស់អ្នក។

 

ទស្សនវិស័យនៃការធ្វើការងារជាក្រុមនេះធ្វើឱ្យហ្គេមរត់គេចជាវិធីដ៏ល្អមួយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន។ មានក្រុមហ៊ុនជាច្រើនក៏បានប្រើប្រាស់សាលបន្ទប់ហ្គេមរត់គេចជាលំហាត់អនុវត្តន៍ដើម្បីកសាងក្រុមផងដែរ ដើម្បីបង្កើនទំនាក់ទំនងការប្រាស្រ័យទាក់ទងគ្នា ដោះស្រាយបញ្ហា និងជឿទុកចិត្តនៅក្នុងកម្លាំងនៃការសហការរួមគ្នារបស់ពួកគេ។ ប៉ុន្តែជាការពិតណាស់ វាគ្រាន់តែជាការសប្បាយរីករាយក្នុងការចូលរួមប្រកួតប្រជែងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ!